SYNCTM

បច្ចេកវិទ្យា SYNC™ អនុញ្ញាតឱ្យអ្នកប្រើសម្លេងរបស់អ្នកដើម្បីធ្វើការហៅទូរស័ព្ទស្តាប់តន្ត្រីនិងមុខងារច្រើនទៀត។ SYNC™ ជួយឲ្យអ្នកយកចិត្តទុកដាក់នៅពេលបើកបរ និងរក្សាដៃអ្នកនៅលើចង្កូតជានិច្ច។​

SYNC with MyFord Touch

ជាមួយបច្ចេកវិទ្យា SYNC™ with MyFord Touch™​ អ្នកអាចរីករាយជាមួយនឹងលក្ខណៈពិសេសជាច្រើន របស់បច្ចេកវិទ្យា SYNC ដែលអាចបញ្ជាដោយសម្លេងបាន រួមជាមួយនឹងអេក្រង់

SYNCTM 3

SYNC ™ 3 អនុញ្ញាតឱ្យអ្នករីករាយជាមួយនឹងលក្ខណៈពិសេស របស់កម្មវិធី SYNC ដ៏អស្ចារ្យ រួមទាំងបច្ចេកវិទ្យាដែលដំណើរការដោយសម្លេងជំនាន់ក្រោយរបស់យើង។ ការរចនាថ្មីងាយស្រួលប្រើជាងមុន។ ស្វែងយល់ពីរបៀបដែល SYNC 3 ផ្តល់នូវភាពងាយស្រួលដល់អ្នកក្នុងពេលបើកបរ។

ធ្វើការcallចេញដោយបញ្ជាដោយសម្លេង

គ្រាន់តែចុចប៊ូតុងបញ្ជាដោយសម្លេង អ្នកអាចធ្វើការហៅចេញបាន។ នៅពេលអ្នកបានភ្ជាប់ទូរស័ព្ទរួច អ្នកអាចទាញយកឈ្មោះនិងលេខទូរស័ព្ទពីទូរស័ព្ទអ្នកបាន។

ស្ដាប់តន្ត្រី និងការកម្សាន្តដោយបញ្ជាដោយសម្លេង

ស្ដាប់តន្ត្រី ស្វែងរក ជ្រើសរើសបទចម្រៀងដោយគ្រាន់តែបញ្ជាដោយសម្លេង។ អ្នកក៏អាចស្ដាប់តន្ត្រីដោយប្រើ USB ឬ MP3 Player ផងដែរ។