រោងចក្រដំឡើងរថយន្ត Ford នៅកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០២២ ដែលមានទីតាំងលើផ្ទៃដីជាង ៥ ហិកតា ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការដំឡើងរថយន្តប្រភេទ Completely Knocked Down (CKD)។ ដោយផ្អែកលើមូលដ្ឋាននេះ ក្រុមហ៊ុនបានបន្តវិនិយោគបន្ថែម ដោយធ្វើឱ្យទំហំវិនិយោគសរុបកើនឡើងដល់ ២៦.៨ លានដុល្លារអាមេរិក ព្រមទាំងពង្រីកផ្ទៃដីរោងចក្រដល់ ១២ ហិកតា និងលើកកម្រិតសមត្ថភាពផលិតទៅដល់ IKD-1 (Incompletely Knocked Down) ដែលជាកម្រិតផលិតកម្មទទួលស្គាល់ជាអន្តរជាតិ អនុញ្ញាតឱ្យរថយន្តដែលដំឡើងនៅរោងចក្រនេះ ត្រូវបានចាត់ទុកថាជារថយន្ត "ផលិតនៅកម្ពុជា - Made in Cambodia)"។












