ក្រុមហ៊ុន Ford Cambodia ក្រោមការដឹកនាំរបស់ RMA (Cambodia) PLC ត្រូវបានផ្តល់កិត្តិយសដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ ពី Ford Asia Pacific Distributor Markets (APDM)
យើងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយក្រុមហ៊ុន RMA (Cambodia) PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford ប្រចាំទីផ្សារប្រទេសកម្ពុជា បានទទួលពានរង្វាន់ដ៏មានកិត្យានុភាពចំនួន៣ ពីក្រុមហ៊ុនFord ប្រចាំទីផ្សារចែកចាយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Ford Asia Pacific Distributor Markets (APDM) សម្រាប់សមិទ្ធិផលដ៏អស្ចារ្យដែលសម្រេចបាននៅក្នុងឆ្នាំ២០២៤។ ខាងក្រោមនេះ គឺជាពានរង្វាន់ដែលយើងបានទទួលបាន៖
🏆 ពានរង្វាន់ឆ្នើមបំផុតផ្នែកលក់ និងសេវាកម្ម
🏆 ពានរង្វាន់ឆ្នើមសម្រាប់ការលក់រថយន្តថ្មីបានច្រើនជាងគេប្រចាំឆ្នាំ
🏆 ពានរង្វាន់ឆ្នើមផ្នែកសេវាកម្មអតិថិជន
ពានរង្វាន់ទាំងនេះត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីប្រជុំថ្នាក់តំបន់ Ford APDM Convention 2025 ដើម្បីទទួលស្គាល់នូវភាពលេចធ្លោ និងឆ្នើមរបស់យើងនៅទូទាំង ២៤ ទីផ្សារ។ ពានរង្វាន់ទាំងអស់នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការផ្តល់ជូននូវសេវាកម្មលក់ និងថែទាំដ៏ល្អឥតខ្ចោះជូនដល់អតិថិជនជាទីស្រឡាញ់នៅក្នុងប្រទេសកម្ពុជា។ សូមអរគុណសម្រាប់ការទុកចិត្ត និងជ្រើសរើសយើងខ្ញុំដើម្បីរួមដំណើរជាមួយលោកអ្នកគ្រប់ការធ្វើដំណើរ!
📥 Join Telegram: https://t.me/FordCambodia
📞 Contact Us: 078 333 748 | 016 333 785












