សេវាកម្ម និង ការធានា
តើលក្ខខណ្ឌអ្វីខ្លះដែលស្ថិតក្រោមការធានា?
ការធានាមានន័យថា ក្រុមហ៊ុននឹងធ្វើការជួសជុល ឬ ផ្លាស់ប្តូរនូវគ្រឿងបន្លាស់ ដែលការខូចខាតបណ្តាលមកពី បញ្ហាបច្ចេកទេសផ្ទាល់ពីរោងចក្រ។
គម្រោងការធានា
អ្វីខ្លះដែលស្ថិតក្រោមការធានារបស់ ហ្វដ
ក្រុមហ៊ុន ហ្វដ ផ្តល់ជូនការធានាពីរប្រភេទ។ ទាំងពីរប្រភេទគឺផ្អែកលើពេលវេលា ឬចំងាយគីឡូម៉ែត្រ
ការធានាធម្មតា
3 ឆ្នាំ ឬ100,000 គីឡូម៉ែត្រកំណត់យកមួយណាដែលដល់មុនគ្រឿងបន្លាស់សំខាន់ៗជាច្រើនត្រូវទទួលបានការធានាដូចជា ផ្នែកម៉ាស៊ីន ប្រអប់លេខ ប្រព័ន្ធអូសទាញចលនាកង់ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធភ្លើងសំខាន់ៗមួយចំនួន។
ក្នុងរយៈពេលខាងលើ គ្រឿងបន្លាស់ងាយសឹករិចរិលមួយចំនួនមិនត្រូវទទួលបានការធានាឡើយ រួមបញ្ចូលគ្រប់ ប្រភេទប្រេងរំអិល និងតម្រង ប្រព័ន្ធអាំប្រាយ៉ា ប្រព័ន្ធហ្វាំង ប្រព័ន្ធគ្រឿងក្រោម គ្រឿងបន្លាស់អូសទាញចលនា ម៉ាស៊ីន គ្រឿងជ័រខាងក្នុងខាងក្រៅ អាគុយ ទឹកថ្នាំនិងតួរថយន្ត អំពូល សំបកកង់ ផ្លិតទឹក គ្រប់បំពង់ទុយោ ហ្វឺត និង រ៉ងគ្រប់ប្រភេទ។
- ម៉ាស៊ីន
- ប្រព័ន្ធបញ្ជូនកម្លាំង និងប្រព័ន្ធដ្រាយឡាញ (Transmission & Driveline)
- ប្រព័ន្ធដ្រាយឡាញ (Driveline)
- ប្រព័ន្ធម៉ាស៊ីនត្រជាក់
- សមាសធាតុអគ្គិសនីសំខាន់ៗមួយចំនួន
ការធានាមានកំណត់ (គ្រឿងបន្លាស់ដែលខូចខាតដោយការប្រើប្រាស់ធម្មតា)
3ឆ្នាំ ឬ60,000 គីឡូម៉ែត្រ កំណត់យកមួយណាដែលដល់មុនគ្រឿងបន្លាស់ងាយសឹករិចរិលមួយចំនួនត្រូវទទួលបានការធានាក្នុងរយៈពេលដែលមានកំណត់តែប៉ុណ្ណោះ
គ្រឿងបន្លាស់ដែលទទួលបានការធានាដូចជា ប្រព័ន្ធគ្រឿងក្រោម គ្រឿងបន្លាស់អូសទាញចលនាម៉ាស៊ីន គ្រឿងជ័រ ខាងក្នុងខាងក្រៅ អាគុយ ទុយោទាំងអស់ ហ្វឺត និងរ៉ងទ្រាប់ទាំងអស់ មកពីការផលិកពីរោងចក្រ។
- ប្រព័ន្ធព្យួររថយន្ត (Suspension System)
- ប្រព័ន្ធបញ្ជូនកម្លាំងទៅគ្រឿងបន្ថែម (Accessory Drives)
- ផ្នែកតុបតែងខាងក្នុង និងខាងក្រៅ
- អាគុយ
- កំហុសលើតួរថយន្តដែលបណ្តាលមកពីការផលិត
- បំពង់ទុយោ ស៊ីល និងហ្គាស្គេតទាំងអស់
សេវាកម្មឥតគិតថ្លៃ
រួមបញ្ចូលសេវាថែទាំដោយឥតគិតថ្លៃ
មជ្ឈមណ្ឌលជួសជុលរថយន្ដ ហ្វដ ផ្ដល់ជូនសេវាថែទាំ និងគ្រឿងបន្លាស់ដោយឥតគិតថ្លៃ (FOC) សម្រាប់រថយន្តនីមួយៗ។ ការថែទាំតាមកាលវិភាគនីមួយៗ រួមមានការប្តូរប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន តម្រងខ្យល់ និងថ្លៃសេវាកម្ម។
ការត្រួតពិនិត្យស្ថានភាពរថយន្តទូទៅដោយឥតគិតថ្លៃ ដើម្បីធានាថារថយន្តដំណើរការបានត្រឹមត្រូវតាមស្តង់ដាររោងចក្រ បន្ទាប់ពីរយៈពេលប្រើប្រាស់ដំបូង។
សេវាថែទាំដែលរួមមានការប្តូរប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន តម្រងខ្យល់ និងការត្រួតពិនិត្យរថយន្តយ៉ាងលម្អិត។
អនុវត្តសេវា Ford Service A ម្តងទៀត ដើម្បីរក្សាសមត្ថភាព និងប្រសិទ្ធភាពរបស់រថយន្តឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត នៅពេលរថយន្តមានចម្ងាយប្រើប្រាស់កាន់តែច្រើន។
យើងនៅទីនេះដើម្បីជួយលោកអ្នក
ត្រូវការជំនួយបន្ទាន់មែនទេ?
សេវាជំនួយរថយន្ត ហ្វដ នៅលើដងផ្លូវ (Roadside Assistance) មានផ្តល់ជូន 24/7 សម្រាប់រថយន្តទាំងអស់ដែលស្ថិតក្រោមការធានា។ យើងតែងតែនៅក្បែរលោកអ្នក ដោយគ្រាន់តែទូរស័ព្ទមកយើង។












